ព្រះសីហនុៈ ជនសង្ស័យជាព្រះសង្ឃគ្រងស្បង់ចីពរ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីរកឃើញថា ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន ២៣កញ្ចប់ធំនិងតូច។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកផ្អាវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅវត្តទួលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២ឈ្មោះ ពៅ ទីវ័ន្ថ អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងវត្តទួលកែវ ដូចគ្នា។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន២៣កញ្ចប់ ក្នុងនោះមានតូច២១កញ្ចប់ និងធំ២កញ្ចប់ រួមនិងទូសព្ទ២គ្រឿង។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃនប់ រង់ចាំក្រសួងធម្មការស្រុកមកធ្វើការផ្សឹករួចរាល់ ទើបកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់