ព្រះសីហនុៈ គិតមកត្រឹមវេលាម៉ោង ៤ និង ០០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរ បានបើកឲ្យដំណើរការចរាចរណ៍ ឆ្លងកាត់វិញហើយ នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រផ្លូវ១៧៤-១៧៥ ក្នុងឃុំជើងគោ ម្តុំមុខតំបន់សេដ្ឋកច្ចពិសេសជូ ជៀន ក្រោយពីប្រកាសបិទចរាចរណ៍ជិត២ម៉ោង ដោយសារមានទឹកជន់លិចហូរកាត់ពី លើផ្លូវជាតិលេខ៤។
ទឹកបានស្រកវិញហើយ នៅចំណុចនោះ ប៉ុន្តែអាជ្ញាធរ បានអំពាវនាវដល់អ្នកបើកបររថយន្តទាំងអស់ កុំឲ្យបើកបរលឿនពេក និងត្រូវប្រុងប្រយត្ន័ត្រង់កន្លែងនោះផង៕
មតិយោបល់