ព័ត៌មានជាតិ

CBR សាកកម្លាំងជាមួយហុងដាឌ្រីម របួសទាំសងខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចណ៍មួយដែលបង្កឡើងដោយម៉ូតូនិងម៉ូតូបណ្តាលឲ្យរងរបួសទាំងសងខាង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបរដោយម៉ូតូCBR ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH 0033 បានធ្វើដំណើរក្នុងទិសដៅត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតបើកបរម៉ូតូមួយគ្រឿង ស៊េរី ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BI 5226 ដោយយុវតីម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងផ្លូវបម្រុងឡើងឆ្វេងតែមិនទាន់ផុតផងក៏បានវ៉ាក់អើគ្នា បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យដួលផ្ទប់និងផ្លូវរបួសធ្ងន់រៀងខ្លួន ខណ:នោះភាគីទាំងសងខាងត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងនិងយកសម្ភារយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់