កំពង់ចាមៈ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ ចំណុចកន្លែងលក់បបរមុខផ្ទះសំណាក់ ហួរ សេង ស្ថិតនៅក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ បង្កឡើងដោយឈ្មោះ ចាំង យ៉ាំងទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានធ្វើសកម្មភាពវាយនិងដេញចាក់លើឈ្មោះ វៀង យ៉ាំងជិន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ(ចានបរបរ)របស់ឈ្មោះ ហួតចាន់រក្សា ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិទី៨ សង្កាត់កំពង់ចាម បែកអស់មួយចំនួន។
មូលហេតុ ទំនាស់ពាក្យសម្តី។
ហើយភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនឈ្មោះចាំង យ៉ាំងទី បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់