ព័ត៌មានជាតិ

រំលោភកូនចុងអាយុ៤ឆ្នាំ ស្អែកឡើងជាប់ខ្នោះ!..

សៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគម បានប្រាប់ Post News ថា កម្លាំងបានទទួលព័ត៌មានថា មានករណីរំលោភសេពសន្ថវៈមួយបានកើតឡើងនៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹក ត្រង់ចំណុចវាលស្រែខាងលិច ភូមិចម្ងាយ២៥០ម៉ែត្រ ដោយឪពុកចុងរំលោភកូនដើម។

ជនរងគ្រោះអាយុ៤ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សេង ចាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ ជាប្តីដែលទើបបានគ្នា២ខែ មានស្រុកកំណើតនៅភូមិ ចាន់សខាងត្បូង ឃុំចានស ស្រុកសូទ្រនិគម។

មុនពេលកើតហេតុជនសង្ស័យខ្លួនបាននាំជនរងគ្រោះទៅបេះស្តៅនៅវាលស្រែខាងលិចភូមិ ពេលនោះបានឲ្យជនរងគ្រោះដេកហើយស្រាតខោយកដៃលូកប្រដាប់ភេទរហូតដល់ចេញឈាម ជនរងគ្រោះក៏ស្រែកយំហើយនាំដើរមកផ្ទះ ដោយមិនបាននិយាយអីប្រាប់ម្តាយទេ លុះព្រឹកឡើងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ម្តាយឃើញកូនមានឈាមតាមប្រដាប់ភេទក៏នាំយកទៅពេទ្យកុមារឯសៀមរាប ទើបដឹងថាក្មេងរងគ្រោះត្រូវគេរំលោភ រហូតដល់ល្ងាចទើបខ្ចីទូរសព្ទគេចុចមកប្រាប់លោកមេភូមិ ក៏បានដឹងដល់សមត្ថកិច្ចយើង ការចាត់ការយើងបាននាំជនសង្ស័យមកសួរចម្លើយនៅអធិការដ្ឋាន បានសារភាពថាខ្លួនបានប្រព្រឹត្តពិតប្រាកដមែន៕

មតិយោបល់