ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រី២នាក់ ពាក់ពន្ធ័ករណីបើកល្បែងស៊ីសងខុសច្បាប់ (ស្ទូចខ្លងប្រេងក្រឡា)

ភ្នំពេញ: នៅវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទបើកល្បែងស៊ីសងខុសច្បាប់ (ស្ទួចខ្លងប្រេងកូឡា) នៅចំណុចរោងកម្មករសំណង់ ស្នាក់នៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យ២នាក់ ទី១ឈ្មោះយឹម ច្រឹប ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរបើកល្បែងស៊ីសង ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវលេខ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ឈ្មោះ ពេជ្រ ស្រីខួច ភេទស្រី អាយុ២០ឆ្នាំ មុខរបរភ្នាក់ងារស៊ីសង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ដកហូតបានវត្ថុតាងរួមមាន ៖ ធុងសម្រាប់ស្ទួចខ្លងប្រេងកូឡា១, គ្រាប់ខ្លង ប្រេងកូឡា១២គ្រាប់, កំណាត់កៅស៊ូក្រាល ចាក់លេខ១ផ្ទាំង, លុយ ១៦ ៥០០រៀល, ខ្សែដៃប្លាកទីន១ខ្សែ, ចិញ្ជៀនប្លាកទីនដាំត្បូងពណ៌ស១វង់, ចិញ្ជៀនកាឡៃ២វង់,ខ្សែ ជើងប្លាទីន១ខ្សែ និងកាបូបពណ៌ក្រហម១។

ចំណែកអ្នកលេងល្បែងបានរត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចយើងចុះទៅដល់។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់