ប្រទេសចិនបានបិទគេហទំព័រអាសអាភាស ចំនួន ១១០វេបសាយ ដែលនេះជាផ្នែកមួយធំពុំធ្លាប់មាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមមន្ត្រីអាជ្ញាធរចិនបានថ្លែងឲ្យដឹង។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានមិនត្រឹមតែគេហទំព័រ ១១០នោះទេ ដែលត្រូវបិទ សូម្បីតែគណនីនៅលើ WeChat និង Sina Weibo ជាង ៣.៣០០ត្រូវបានលុប ព្រោះសុទ្ធសឹងតែជាគណនីអាសអាភាស និងម្យ៉ាងទៀតដើម្បីអបអរថ្ងៃ “Cleaning the Web 2014” នៅក្នុងប្រទេសចិនផងដែរ។
នៅលើគេហទំព័រអាសអាភាសទាំងនោះ មានផ្ទាំងផ្សព្វផ្សាពាណិជ្ជកម្មចំនួន ៧.០០០ និងការផ្សាយពាណិជ្ជកម្មជាអក្សរចំនួន ២០០.០០០ ត្រូវបានលុប។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ វេបសាយសិច ឬវេបសាយអាសអាភាស កំពុងតែរីកដុះដាលយ៉ាងខ្លាំង ព្រោះតែការកើនឡើងនូវចំនួនអ្នកប្រើអ៊ីនធើណែត ជាពិសេសគឺចំនួនអ្នកប្រើស្មាតហ្វូន៕
មតិយោបល់