បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូពីបុរសម្នាក់ បានសម្រេច ហើយគេចខ្លួនបានតែប៉ុន្មានម៉ោង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ខាងជើងភោជនីយ៍ដ្ឋាននាគទិព្វ២ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មុនដំបូងឡើយ ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពីក្រោយជនរងគ្រោះឈ្មោះ ប៉ាល់ សុថារី ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ជិះពីទិសខាងជើងទៅទិសខាងត្បូងស្របទិសគ្នា ពេលដល់ចំណុចកើតហេតុ ជនសង្ស័យបានជិះហួសម៉ូតូជនរងគ្រោះបានប្រហែល១០ម៉ែត្រ ក៏ត្រឡប់បកក្រោយមកវិញធាក់ម៉ូតូជនរងគ្រោះដែលកំពុងជិះបណ្តាលឲ្យដួល ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះម៉ាកZoomer-X ពណ៌ទឹកក្រូច លាយខ្មៅ ស៊េរី២០១៥ ជិះទៅទិសខាងត្បូងគេចខ្លួនបាត់។ ចំណែកម៉ូតូជនសង្ស័យ បានវិញទុកចោលនៅនឹងចំណុចកើតហេតុខាងលើ ហើយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕
លុះដល់វេលាម៉ោង៨និង២៣នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបកម្លាំងយើងស្រាវជ្រាវចាប់មុខសញ្ញាបាន នៅចំណុចបរិវេណការសុីហ្គោឌិននៅនឹងកន្លែងផ្ញើម៉ូតូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានយកមកធិការរដ្ឋានដើម្បីសួរនាំ ។ ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធាក់យកម៉ូតូពីជនរងគ្រោះពិតមែន។
បច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងដើម្បីបញ្ជូនបន្តតាមការតាមនិតិវិធីច្បាប់បន្តទៀត៕
មតិយោបល់