ព័ត៌មានជាតិ

ឌុបស្រីចូលផ្ទះណាក់ សំណាងណាស់ ស្រាប់តែប្រទះឃើញដេកស្លាប់!..

កណ្ដាលៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់ដេកស្លាប់ដោយមានស្នាមឈាមប្រឡាក់នៅក្នុងបន្ទប់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅផ្ទះសំណាក់យីហោ សំណាងណាស់ បន្ទប់លេខ១១ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមឈ្មោះ ចែម ប៊ុនធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់ បានឲ្យដឹងថា នៅវេលាម៉ោង១២និង១៥នាទី ខែឆ្នាំដដែល ឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបបើកហាងម៉ាស្សានិងជាអ្នកសារព័ត៌មានសំឡេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូសង់០១៧ ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផ្ទះសំណាក់យីហោសំណាងណាស់ ដោយបានដឹកស្រីម្នាក់មកជាមួយផងហើយចូលបន្ទប់លេខ១១។

លុះដល់វេលាម៉ោង១និង៤៣នាទីរសៀល ឈ្មោះ ចាន់ សុខនីម ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ្នកមើលការខុសត្រូវផ្ទះសំណាក់បានឃើញស្រីម្នាក់ដែលមកជាមួយឈ្មោះ នួន សុភាព បានចេញមកក្រៅអង្គុយលើម៉ូតូរបស់ជនរងគ្រោះដោយនិយាយទូរសព្ទថា«ម៉េចអត់ស្គាល់កន្លែងហ្នឹងទេឬ? ចាំខ្ញុំចេញទៅយក!» ហើយក៏ចេញទៅបាត់រហូតមិនឃើញត្រឡប់មកវិញ។ ដោយមានការសង្ស័យមិនឃើញស្ត្រីនោះ ត្រឡប់មកវិញ ឈ្មោះ ចាន់ សុខនីម ក៏ដើរទៅមើលបន្ទប់លេខ១១ ឃើញទ្វារបន្ទប់ហើបបន្តិចហើយនៅក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃ និងឃើញបុរសនោះ ដេកស្លាប់នៅក្បែរគ្រែ ទើបរត់ទៅប្រាប់ប្ដីនិងបានរាយការណ៍មកសមត្ថកិច្ចនគរបាល។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តដោយមានការចូលរួមពីនគរបាលបច្ចេកទេសស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលបែកចានរួមជាមួយក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ បានធ្វើការពិនិត្យសពឃើញថា លសពមានស្នាមចាក់និងកាំបិតចុងស្រួចចំនួន១៧កន្លែង ត្រង់ក្បាលពោះជម្រៅដល់ក្នុង២សង់ទីម៉ែត្រ ចង្អុលដៃស្ដាំស្នាមដាច់មុត១កន្លែង ខ្នងដៃខាងឆ្វេងស្នាមមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ថ្លើមដៃខាងឆ្វេងស្នាមមុតទំហំ៣សង់ទីម៉ែត្រជម្រៅដល់ឆ្អឹង ភ្លៅស្ដាំចំហៀងខាងក្រៅស្នាមមុត១កន្លែង។

ចំណែកវត្ថុតាងបន្សល់ទុកនៅនឹងកន្លែងមាន ភួយពណ៌ផ្កាឈូក១,
កន្សែងពណ៌ក្រហមប្រឡាក់ឈាម១,ខ្នើយគ្របមុខជនរងគ្រោះ១,កម្រាលពូកពណ៌ផ្កាឈូកប្រឡាក់ឈាម១,លីអូពណ៌ក្រហមនៅលើពូកផ្នែកចុងជើង១,វ៉ែនតាដងខ្មៅ១,ស្រោមអនាម័យមិនទាន់ប្រើ២,ច្រាសដុះធ្មេញមិនទាន់ប្រើ២,សាបូ២ដុំ,ទឹកសុទ្ធ១ដប ម៉ាកលីឈាង,ជើងមាន់១កញ្ចប់,វិទ្យុទាក់ទង១គ្រឿង ម៉ាកម៉ូតូឡា,ខោជើងវែងពណ៌ត្រេអ៊ី១,អាវយឺតដៃវែពណ៌ស ខ្មៅលាយខៀវ១,អាវវាលឃ្លៀកដៃខ្លីពណ៌ខ្មៅ ស្រោមជពណ៌ខ្មៅ១គូ,មួកសុវត្ថិភាព១,ខ្សែកលោហៈធាតុពណ៌លឿងមានបន្តោង១ខ្សែ,ស្បែកជើង១គូ នាឡិការពណ៌មាសពាក់នៅដៃខាងឆ្វេង១,ខ្សែចង្កេះប្រាក់១ខ្សែ,កាំបិតចុងស្រួចដងខ្មៅលាយសប្រឡាក់ឈាម១និងទឹកបរិសុទ្ធមិនទាន់ប្រើ២ដប៕

មតិយោបល់