ព័ត៌មានជាតិ

រថយន្តបាឡែនបានរ៉េចង្កូតចូលផ្ទះប្រជាពលរដ្ឋបណ្ដាលអោយស្លាប់២នាក់ ប្រុស របួសស្រាល២នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៤និង២៥នាទី រសៀល លើផ្លូវជាតិលេខ7ចន្លោះបង្គោលគីឡូម៉ែត្រលេខ375-376ត្រង់ចំណុចភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ មានករណីរថយន្តបាឡែនបានរ៉េចង្កូតចូលបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់២នាក់ ប្រុស របួសស្រាល២នាក់ ប្រុស១នាក់ស្រី១នាក់។
អ្នកស្លាប់និងរបួសជាម្ចាស់រថយន្តទាំងអស់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកន្លែងកើតហេតុ អ្នរបួសត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ក្នុងហេតុការខាងលើនេះអ្នកស្លាប់និងរបួសជាម្ចាស់រថយន្តទាំងអស់
មិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ៕

 

 

មតិយោបល់