ភ្នំពេញៈ បុរសម្នាក់បើកកូរ៉េមួយគ្រឿង បោះពួយយ៉ាងលឿងជ្រុលទៅបុក លូដាក់ខណ្ឌចែកផ្លូវខ្ទេច ម្ចាស់ទុករថយន្តចោល រត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មុនកើតហេតុគេឃើញបុរសម្នាក់បើកថយន្តកូរ៉េមួយគ្រឿងចំណុះមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ 2U-0601 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតផងនោះ បានរេចង្កូតទៅបុកលូដាក់ខណ្ឌចែកផ្លូវបែកអស់មួយកង់រួចម្ចាស់រថយន្តទុកចោលរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយករថយន្តបង្កទៅរក្សាទុខនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំម្ចាស់ចូលខ្លួនមកដោះគ្នសទៅតាមផ្លូវច្បាប់៕
មតិយោបល់