ព័ត៌មានជាតិ

អង្គការ WHO សម្រេចដាក់ឈ្មោះឱ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីទាំងអស់ជាភាសាក្រិក

 

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសថាវីរុស COVID-19 បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញនាពេលកន្លងមក នៅក្នុងប្រទេសមួយចំនួននឹងត្រូវបានដាក់ឈ្មោះសម្គាល់ជាភាសាក្រិក ដើម្បីងាយស្រួលក្នុងការហៅ និងចៀសវាងការយកឈ្មោះតំបន់ ឬប្រទេសមកសម្គាល់។

បើតាមអង្គការសុខភាពពិភពលោក នៅក្រោមប្រព័ន្ធឈ្មោះថ្មីនេះ វីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមនៅចក្រភពអង់គ្លេស នឹងត្រូវប្ដូរឈ្មោះមក Alpha រីឯវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា មានឈ្មោះថា Delta និងវីរុសបំប្លែងខ្លួនថ្មីអាហ្រ្វិកខាងត្បូងមានឈ្មោះថា Beta។

ខាងក្រោមនេះគឺជាឈ្មោះសម្គាល់របស់វីរុសបំប្លែងខ្លួនថ្មីជាភាសាក្រិក៖

• Kent / B.1.1.7 – Alpha
• South Africa / B.1.351 – Beta
• Brazil / P.1 – Gamma
• India / B.1.617.2 – Delta
• US / B.1.427 / B.1.429 – Epsilon
• Brazil / P.2 – Zeta
• B.1.525 – Eta
• Philippines / P.3 – Theta
• US / B.1.526 – Iota
• India / B.1.617.1 – Kappa

មតិយោបល់