កោះកុងៈ មានករណីកម្មកររោងចក្រកាត់ដេរ KKN3 នៅតំបន់សេដ្ឋកិច្ច ក្នុងខេត្តកោះកុង បានដួលសន្លប់ជាច្រើននាក់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កម្មករក្នុងរោងរោងចក្រមានអាការៈក្អួតចង្អោរ និងដួលសន្លប់ជាបន្តបន្ទាប់ ដែលតួលេខមានកើនឡើងប្រមាណជា៦៥នាក់ ហើយភាគច្រើនជានារី បន្ទាប់ពីធំក្លិនដូចជាប្រេងម៉ាស៊ីនចាស់ ដែលគេបង្ហូរចោល។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តលោក ទៅ ម៉ឹង បានបញ្ជាក់ថា អាការៈដួលសន្លប់នេះ គឺដោយសារតែការពុលក្លិនអាក្រក់ទើបបណ្ដាលឲ្យមានការក្អួតចង្អោរ អស់កម្លាំង និងដួលសន្លប់តែម្តង៕
មតិយោបល់