ឧត្តរមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្តកែច្នៃ បណ្តាលឲ្យមានមនុស្សស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៣ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦ ភូមិគោកឪឡោក ឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ សារ៉ាត់ ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ និងអ្នករួមដំណើរនាក់ ឈ្មោះ ពេក សារ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ រងរបួសធ្ងន់ និងឈ្មោះ អ៊ួន សុឃី ភេទប្រុស អាយុ១៥ឆ្នាំ រងរបួសធ្ងន់ ទាំង៣នាក់ រស់នៅក្នុងភូមិប្រាសាទបី ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
ចំណែកអ្នកបើកបររថយន្តកែឆ្នៃឈ្មោះ មួត ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(រត់គេចខ្លួនបាត់)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកCBR ពណ៌ក្រហម គ្មានស្លាកលេខបើកពីលិចទៅកើត ស្របគ្នាទិសដៅជាមួយរថយន្តកែច្នៃខាងលើ ខណៈនោះម៉ូតូជិះល្បឿនយ៉ាងលឿនដូចហោះ លុះដល់ចំណុចផ្លូវកោងអ្នកបើកម៉ូតូ
យកចង្កូតមិនទាន់ក៏ជ្រុលទៅបុករនាំងផ្លូវ រួចហើយជ្រុលទៅបុកគូទរថយន្តចូលទៅក្រោមរថយន្តទៀត បណ្តាលឲ្យស្លាប់ម្នាក់នឹងរបួសធ្ងន់២នាក់តែម្តង។ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមង្គលបូរី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការធ្វើការវាស់វែងនឹងនាំយករថយន្តនិងម៉ូតូ យកមករក្សាទុកនៅអធិការស្រុ
ក រង់ចាំធ្វើការដោះស្រាយ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់