ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង សង្ស័យប៉ះជាមួយPassApp បណ្តាលឲ្យដួលបោកស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សង្ស័យPassApp ប៉ះជាមួយនឹងម៉ូតូឌ្រីមសង់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FR-7957 បណ្តាលឲ្យបុរសមិនស្គាល់អត្តសញញ្ញាណម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យមើលជាក់ស្តែង ទៅតាមនីតិវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនាពេលក្រោយ ៕

មតិយោបល់