ព័ត៌មានជាតិ

ស្ត្រីម្នាក់ គ្រាន់តែដើរដួលសោះ បែរជាស្លាប់ភ្លាមៗមួយរំពេច!..

ប៉ៃលិន: ស្ត្រីម្នាក់ បានដួលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងទឹកដីប្រទេសថៃ ត្រង់ចំណុចជិតកុងត្រូលទឹកដីប្រទេសថៃ (នៅចិញ្ចើមផ្លូវ)។

ជនរងគ្រោះមានឈ្មោះ សោម ណារិន ភេទស្រី អាយុ៤៧ឆ្នាំ មានស្រុកកំណើតភូមិស្វាយប៉ោ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមការសាកសួរបានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ ឧស្សាហ៍ទៅបើកថ្នាំនៅឯប្រទេសថៃ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានដួលស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារ បានរករថយន្តមកដឹកសព យកទៅស្រុកកំណើតរបស់ខ្លួនវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់