ព័ត៌មានជាតិ

ក្មេងស្ទាវ២ក្រុម ជិះម៉ូតូដេញវាយគ្នាផ្អើលផ្លូវ២៧១!

ភ្នំពេញៈ ក្មេងស្ទាវ២ក្រុម ជិះម៉ូតូច្រើនគ្រឿង ដេញវាយគ្នា ដោយភាគីមានគ្នា៤នាក់ ជិះម៉ូតូធំ មួយគ្រឿង និង Scoopy មួយគ្រឿង បានដកខ្សែក្រវ៉ាត់ ដេញវាយម៉ូតូសង់ប៊ិច មកដល់ផ្លូវ បំបែក ម៉ូតូសង់ប៊ិចបាក់កាំបន្ទះ បណ្តាលឲ្យដួល និងប្រុសស្រី២នាក់រងរបួសស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០នាទី​រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ តាមផ្លូវ២៧១ ជិតមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ស្ថិតក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

បើតាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវ២ក្រុម មានគ្នាច្រើននាក់ដោយភាគីក្មេងស្ទាវមានច្រើន ជិះម៉ូតូច្រើនគ្រឿងមានម៉ូតូ Scoopy ម៉ូតូ Dream ម៉ូតូសង់ប៊ិច និងម៉ូតូអត់ស្គាល់ម៉ាកទៀត ត្រូវភាគីមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង មានម៉ូតូធំម៉ាក XR ពណ៌ក្រហម អត់ចាំស្លាកលេខ និងScoopy ពាក់ស្លាកលេខ ភ្នំពេញ 1FE-6624 ដោយជិះតាមវាយ គ្នា​យ៉ាងអណាធិបតេយ្យ ស្រាប់តែកម្លាំង ល្បាតប៉ុស្តិ៍ទំនប់ទឹកដែលប្រចាំការនៅគោលដៅផ្លូវ២៧១ ឃើញក៏ចេញអន្តរាគមន៍ ដេញតាម ដល់ផ្លូវបំបែក ជិតមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ស្រាប់តែម៉ូតូសង់ប៊ិច ពាក់ស្លាកលេខ 1BD-8221 ដែលជិះឌុបគ្នា២នាក់ ប្រុសម្នាក់ស្រីម្នាក់ បានដួលបាក់កាំបន្ទះកង់ក្រោយ បណ្ដាលឲ្យ រងរបួសស្រាលទាំង២នាក់។ ចំណែកក្មេងស្ទាវ២នាក់ជិះម៉ូតូ Scoopy បានជិះរត់ បានប្រហែល៣០០ម៉ែត្រ ក៏ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកដេញតាមឃាត់បាន រីឯម៉ូតូធំ XR បានបកក្រោយរត់ជិះរត់គេចខ្លួនបាត់។​

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបាននាំភាគីដែលឃាត់បានមកកន្លែងកើតហេតុ ស្រាប់តែភ្លាមនោះ ជនរងគ្រោះបានចេញអះអាងថាជាអ្នកដកខ្សែក្រវ៉ាត់ដេញវាយលើមកលើបក្ខពួកខ្លួនពិតប្រាកដមែន ។​

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រគល់ភាគីទាំងសងខាងឲ្យកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់១ដើម្បីយកទៅសាកសួរបន្ថែមទៀត៕

https://youtu.be/OAuSeM8cnfA

មតិយោបល់