ព័ត៌មានជាតិ

ផល​ប៉ះ​ពាល់​ ៥​យ៉ាង​នៃ​ខ្ទឹម​ស​

ខ្ទឹម​ស​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជាគ្រឿង​ទេស​ទូ​ទៅ​សម្រាប់​ចុង​ភៅ​គ្រប់​រូប ប៉ុន្តែ​ការ​បរិភោគ​ខ្ទឹម​ និង​អាហារ​ផ្សេង​ទៀ​ត​ដែល​មាន​បញ្ចូល​ខ្ទឹម​ស​អាច​បណ្តោល​ឲ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ប្រសិន​បើ​មិន​បរិភោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។

 

០១) ហានិភ័​នៃការពុល
នេះ​ប្រហែល​ជា​ហានិភ័យ​ធ្ងន់​ធ្ងរ​បំផុត​ដែល​អាច​ជួប​ប្រទះ​នៅ​ពេល​បរិភោគ​ខ្ទឹម​ស។ នៅពេលដែល​ការ​ពុល​ខ្ទឹម​ស មិន​គួរ​ញ៉ាំ​វា​បន្ថែមទៀត​ទេ​នាំ​ឲ្យ​អ្នក​ពុល​អាច​ស្លាប់ ក៏​ព្រោះ​តែ​ក្រពះ​ធ្វើ​ទុក​ខ្លាំង។ ជា​ញឹក​ញាប់​ហានិភ័យ​នៃការ​ពុល​នេះ​កើ​ឡើង​នៅពេល​ដែល​ខ្ទឹម​ស​ត្រូវ​សីតុណ្ហាភាព​ក្តៅ ឬ​ទុក​នៅ​ក្នុងទូ​ទឹកកក​យូរ​ពេក។

០២) ផល​ប៉ះពាល់​ជា​មួយ​នឹង​ថ្នាំ​ពេទ្យ
ខ្ទឹម​សអាចរំខាន​ដល់​ថ្នាំ​មួយ​ចំនួន​ដល់​អ្នក​ដែល​កំពុង​ប្រើ​​ថ្នាំ​តាម​វេជ្ជ​បញ្ជា ជា​ពិសេស​​ការ​ប្រើ​បន្ទាប់​ពី​អ្នក​ជំងឺ​ធ្វើ​ការ​វះ​កាត់។ លើស​ពី​នេះ​ទៅ​ទៀត​ ការ​សិក្សា​នៅ​ឆ្នាំ ២០០១ បាន​សន្និដ្ឋាន​ថា ខ្ទឹម​ស​អាចបង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ប្រើ​ថ្នាំ​ពន្យា (មេរោគ​អេដស៏)។ ដូច្នេះ​នៅ​ពេល​ដែល​ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ អ្នក​ចាំ​បាច់​ត្រូវពិគ្រោះ​ជាមយយ​អ្នក​ជំនាញ​ អំពី​ការ​បរិភោគ​ខ្ទឹម​ស​ឲ្យ​បាន​ច្បាស់​លាស់។

០៣) អាច​មាន​ប្រតិកម្ម
របប​អាហារ​មួយ​ចំនួន​ដែល​មានលាយ​ខ្ទឹម​ស​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​ប្រតិកម្មដល់​ស្បែក ឬ​មិន​ស្រួល​ក្នុង​ខ្លួន។ ប្រសិន​បើ​មានបញ្ហាម​តិច​តួច​អាច​បណ្តោល​ឲ្យ​ហើម​ពោះ តែ​បើ​ធ្ងន់​ធ្ងន​អាចគំរាម​កំហែង​ដល់​ជីវិតបាន។ ដូច្នេះបើ​មាន​ករណី​ប្រតិកម្ម​គួរ​ឲ្យ​សង្ស័យ​អ្នក​គួ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ស្បែក ឬ​អ្នក​ជំនាញ​ខាង​ម្ហូប​អាហារ។

០៤) ការ​រលាក
ទឹក​ខ្ទឹម​ស​ឆៅ​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​នៅពេល​ដែល​អ្នក​ប៉ះពាល់​វា ជា​ពិសេស​ស្បែក​ត្រង់​តំបន់​សម្ងាត់ ប្រសិន​បើ​អ្នក​យក​ដៃ​ទៅ​ប៉ះ​ពាល់​វា​ផ្ទាល់​ក្រោយ​ពេល​កាន់​ខ្ទឹម​ស។

០៥) រលាក​ប្រព័ន្ធ​រំលាយ​អាហារ
សារធាតុ​ Allicin នៅ​ក្នុង​ខ្ទឹម​ស​អាច​ធ្វើឲ្យ​រលាក ឬ​មាន​គ្រោះ​ថ្នាក់​ដល់​បមពង់​រំលាយ​អាហារ។ ដូច្នេះ​អ្នក​មិន​គួរ​បរិភោគ​ខ្ទឹម​ស​ទាំង​ឆៅ​ច្រើន​ទៅ​តាម​ចំណង​ចំណូល​ចិត្ត​ច្រើន​ពេក​ទេ ប្រសិន​បើ​សង្ស័យ​ថា​មាន​ការ​រលាក​ក្រពះ​ពោហ​វៀន សូម​ទៅ​រក​គ្រូ​ពេទ្យ​ដើម្បី​សូម​យោបល់​ភ្លាម៕

three-garlic

មតិយោបល់