ព័ត៌មានជាតិ

តុលាការឃុំខ្លួន លោកគ្រូស្រោចទឹក លួងលោមរំលោភអ្នកជំងឺសម្រេចបានជាច្រើនលើក

កណ្តាលៈ នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ភស្សន៍ សេរីចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនលោកគ្រូស្រោចទឹក លួងលោមរំលោភអ្នកជំងឺសម្រេចបានជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«រំលោភសេពសន្ថវៈ» ប្រព្រឹត្តនៅចំណុច ភូមិជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃទី២២ ខែ មករាឆ្នាំ២០១៨ តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។

បទល្មើសនេះត្រូវផ្តន្ទាទោសពី៥ (ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ ។

ជនត្រូវចោទមានឈ្មោះ ឯក កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ រត់កង់បី (គ្រូស្រោចទឹក)មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះអាយុ២៦ឆ្នាំ មុខរបរ កម្មករមានទីលំនៅ ភូមិ មេលោង ឃុំ ចេកស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង។

នគរបាលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺនៅផ្ទះរបស់ជនសង្ស័យដែលជាគ្រូស្រោចទឹក ។លុះដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ជនសង្ស័យបានប្រាប់ជនរងគ្រោះថា «កូនគេ ចូលរូបមកកាន់នាងខ្ញុំហើយ» រួចជនសង្ស័យក៏បានចាប់រំលោភជនរងគ្រោះក្នុងអាស្រម បានសម្រេចចំនួន២ដង ក្នុងពេលមួយយប់។ បន្ទាប់មកទៀតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៧ វេលាម៉ោង ១០និង១០ នាទីយប់ ជនសង្ស័យនោះបានរំលោភជនរងគ្រោះចំនួន៣ដងទៀតរួច ហើយជនសង្ស័យនោះបានគំរាមជនរងគ្រោះថា បើមិនព្រមគឺបារមីនិងកាច់បងប្អូនឪពុក ម្តាយនាងខ្ញុំស្លាប់ទាំងអស់។ ហើយជារៀងរាល់ថ្ងៃជនសង្ស័យនោះតែងតែរំលោភជនរងគ្រោះបានសម្រេច ២ទៅ៣ដងរហូត។លុះដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០និង៣០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ រហូតដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩និង៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានទទួលបណ្តឹងរួចក៏បានរាយការណ៍ជំនាញស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

មតិយោបល់