អ្នកលេងបណ្តាញសង្គមយក្សហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញយ៉ាងច្បាស់ ជាមួយនឹងក្មេងស្រីម្នាក់ឈ្មោះ ហៅក្រៅ NK ដោយមុខប្រឡាក់សុទ្ធតែឈាម ជាមួយនឹងការសរសេរពាក្យនៅលើទំព័រ របស់ខ្លួនថា “សូមទោសម៉ែ” ។
រូបភាពក្មេងស្រីម្នាក់ ដែលមានឈ្មោះ ហៅក្រៅថា NK ដែលរស់នៅ Hai Duong ប្រទេសវៀតណាម បានបង្ហោះរូបភាព កាលពីរាត្រីយប់មិញ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចលាចល ។ អ្វីដែលយើងបានឃើញមិនដឹងថា នាងកើតអ្វី ហើយខុសអ្វី ដែលសរសេរពាក្យសុំទោស ទៅកាន់ម្តាយ ដោយភាប់មកជាមួយនឹងរូបភាព ឈាមប្រឡាក់ពេញដៃ និងមុខយ៉ាងនេះ។
មិនយូរប៉ុន្មាន ប្រភពរូបភាពនេះត្រូវបានគេទម្លាយថា នាងបានសម្រេចចិត្តធ្វើទារុណកម្មខ្លួនឯង ដោយការធ្វើអត្តឃាត់ ព្រោះតែមានរឿងពិបាកក្នុងចិត្តមិនអាចដោះស្រាយបាន។
នាង NK បានសរសេរទៅកាន់ម្តាយថាថា “អរគុណដែលផ្តល់កំណើតឲ្យកូន ដោយចិញ្ចេមបីបាច់ រយៈពេល ១៨ ឆ្នាំ ក៏ប៉ុន្តែខ្ញុំមិនដែលធ្វើឲ្យម្តាយរីករាយនោះឡើយ។ ដោយផ្ទុយទៅវិញ តែងតែធ្វើឲ្យម្តាយ ក្រៀមក្រំ និងបារម្ភ រហូតដល់ថ្នាក់ឈឺ ឲ្យកូនសុំទោស ” ។
ជាមួយនឹងវិធីធ្វើអត្តឃាត់នេះ ដែរបានធ្វើឲ្យអ្នកនិយមលេងអនឡាញ ប្រតិកម្មយ៉ាងខ្លាំង ដោយអ្នកទាំងនោះ មិនបានលើកចិត្តនាងឡើយ បើសិនជានាងចង់សុំទោសម្តាយមែន នាងគួរតែទៅជួបគាត់ ដើម្បីក្រាបសុំទោស មិនគួរណាប្រើវិធីឆ្កួតៗយ៉ាងនេះ នោះឡើយ៕
https://i1272.photobucket.com/albums/y389/domneng/3D/blood2_zpsf1743c49.png
https://i1272.photobucket.com/albums/y389/domneng/3D/blood_zps258b95e6.png
មតិយោបល់