បាត់ដំបងៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសពបុរសម្នាក់បានចងកសម្លាប់ខ្លួន ដោយមានដៃពទ្ធ័ទៅខាងក្រោយ ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ចំណុចបឹងអំពិល ក្នុងភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង។
ក្រោយនគរបាលជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការខេត្តធ្វើកោសល្យវិច័យតាមជំនាញរួចមក ទើបសន្និដ្ឋានថាជាករណីអត្តឃាតចងកសម្លាប់ រួចជនរងគ្រោះបានចងដៃព័ទ្ធទៅក្រោយ ដោយខ្លួនឯង ទើបស្លាប់តែម្តង មិនមែនជាអំពើមនុស្សឃាតទេ និងកំពុងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់