តាកែវៈ ជនសង្ស័យម្នាក់ សមត្ថកិច្ចខេត្តតាកែវបញ្ជូនខ្លួនទៅកាន់តុលាការកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រោយពីជនសង្ស័យរូបនេះ បានបង្កហិង្សាវាយទៅលើឪពុកបណ្តាលឲ្យហើមភ្នែក និងទាញជំពាមបាញ់ឪពុក២គ្រាប់ទៀតតែមិនត្រូវ ព្រោះតែខឹងសុំសត្វទារបស់ឪពុកយកទៅធ្វើម្ហូបក្លែមស្រាជាមួយមិត្តមិនបាន ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ចំណុចត្រពាំងទឹក ក្នុងភូមិត្រពាំងក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យខាងលើមានឈ្មោះ អ៊ូច អូក ភេទប្រុស អាយុ៣៤ឆ្នាំ ។ចំណែកឪពុកឈ្មោះ អ៊ូច អេន អាយុ៦៨ឆ្នាំ រងរបួសហើមភ្នែក។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់