ព័ត៌មានជាតិ

អាជ្ញាធរឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រី៤ទីតាំង ក្នុងខណ្ឌឬស្សីកែវ!

ភ្នំពេញៈ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដឹកនាំកម្លាំងអាវុធហត្ថខណ្ឌ ប្រជាការពារខណ្ឌ សង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះប្រតិបត្តិការលបឆ្មក់បង្ក្រាបបានទីតាំងបនល្បែង ចំនួន៤កន្លែង ជាបន្តបន្ទាប់ ជាប់ៗគ្នា និងដកហូតបានទូហ្គេមបាញ់ត្រី ចំនួន៤គ្រឿងធំ។

ប្រតិបត្តិការដ៍ក្ដៅ ក្នុងការបង្ក្រាបបទល្មើសបើកបនលេងល្បែង៤ទីតាំងជាប់ៗគ្នា និងដកហូតទូហ្គេមបាញ់ត្រី ចំនួន៤គ្រឿងធំ របស់អាជ្ញាធរខណ្ឌឫស្សីកែវខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីបន្តស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់បាននូវទីតាំង និងពេលវេលា នៃការប្រប្រត្តបទល្មើស ជាមុនសិន ទើបចាត់វិធានការ ក្នុងការឈានដល់បើកប្រត្តបត្តិការបង្ក្រាប ចំនួន៤កន្លែងជាប់ៗគ្នា និងដកហូតបានទូហ្គេមបាញ់ត្រី៤គ្រឿងធំ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីរងចាំឱកាសវាយដុតកម្ទេចចោល នៅពេលក្រោយប៉ុណ្ណោះ។

លោកអភិបាលខណ្ឌ ជា ពិសី ធ្លាប់បានថ្លែងថា លោកសូមប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុងប្រព្រឹត្តអំពីល្បែងស៉ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៉ីសងទាំងនោះ៕

មតិយោបល់