ព័ត៌មានជាតិ

បុរសម្នាក់បែកថ្នាំញៀន អុកឡុកផ្អើលប៉ូលិសស្ទើរតែមួយខណ្ឌដង្កោ ចុះទៅអន្តរាគមន៍ ថែមទាំងតដៃបង្កឲ្យប៉ូលីសរបួសទៀត!

ភ្នំពេញៈ បុរសបែកថ្នាំម្នាក់ បានចូលទៅសម្ងំក្នុងរោងចក្របោះពុម្ពអាវមួយកន្លែង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយត្រូវបានកម្មករកម្មការិនីក្នុងរោងចក្រឃើញនាំគ្នាចាប់ តែត្រូវបុរសបែកថ្នាំរូបនោះយកអំបែងកញ្ចក់មកផ្ជុង និងគំរាមចាក់សម្លាប់ រហូតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានស្ទើរតែមួយខណ្ឌដង្កោ ចុះមកអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបាន នៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ហើយក្នុងពេលប្រត្តិបតិការបង្ក្រាបនោះ ក៏បង្កឲ្យសមត្ថកិច្ចមួយរូបរងរបួសផងដែរ ។

ជនបែកថ្នាំញៀនខាងលើ មានឈ្មោះ លាភ អាយុ៣៤ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។

យោងតាមសម្ដីកម្មករ កម្មការនីរោងចក្រខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នាវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក្នុងថ្ងៃកើតហេតុ ពួកគាត់បាននាំគ្នាចេញពីធ្វើការ ដើម្បីហូបអាហារថ្ងៃត្រង់ ដោយកន្លែងរោងចក្រ មិនបានបិទទ្វានោះទេ ។ លុះដល់ពេលពួកគាត់ត្រឡប់ចូលមកធ្វើការវិញ ស្រាប់តែឃើញបុរសរូបនោះនៅក្នុងបន្ទាប់ដាក់អីវ៉ាន់ ហើយពួកគាត់ស្មានតែចោរ ចូលលួចទ្រព្យសម្បត្តិ និងសម្ភារៈផ្សែងៗ ក៏ពួកគាត់ស្រែកថាចោរៗតែម្ដង និងបាននាំគ្នាចាប់ និងយកបំពង់ពន្លត់អគ្គិភ័យបាញ់ទៅលើបុរសបែកថ្នាំរូបនោះផងដែរ តែដោយសារបុរសរូបនោះព្យាយាមតដៃ ដោយយកអំបែងកញ្ចក់មកគប់លើពួកគាត់ ទើបពួកគាត់ទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានយករនាំងបាំងសម្រាប់បង្ក្រាបបទល្មើស មកធ្វើការបង្ក្រាបផងដែរ ព្រោះតែបុរសបែកថ្នាំរូបនោះ បានព្យាយាមតដៃជាមួយសមត្ថកិច្ច និងបង្កឲ្យសមត្ថកិច្ចមួយរូបរបួសឈាមដៃផងដែរ(ស្រាល) ប៉ុន្តែ កម្លាំងសមត្ថកិច្ចបានរួមសហការគ្នា បានបុកចូលទៅចាប់តែម្ដង រហូតប្រើប្រាស់ពេលវេលាជិតមួយម៉ោង ទើបបង្ក្រាបនិងឃាត់ខ្លួនបាន យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោភ្លាមៗតែម្ដង ។

ប្រភពដដែលបានបន្តថា បុរសបែកថ្នាំនិងមានសតិមិនគ្រប់ខាងលើ តែងតែដើរតាមភូមិ និងធ្លាប់មានគេឲ្យលុយកាក់ចាយផងដែរ ។ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក៏បានបញ្ចាក់ផងដែរថា បុរសបែកថ្នាំរូបនេះ និងឃាត់ខ្លួនទុកនៅប៉ុស្ដិ៍នគរបាលដង្កោសិន រង់ចាំរូបគេស្វាងពីអំណាចសារធាតុញៀន និងដោះលែងឲ្យទៅវិញ ៕
https://youtu.be/7RLIM4EooEA

មតិយោបល់