ព័ត៌មានជាតិ

Update: ឆេះនៅកៀនស្វាយ បំផ្លាញផ្ទះ១ខ្នង, ជី ២២៥បាវ, សា្របៀរ ៤០០កេះ និងទ្រព្យសម្បត្តិជាច្រើនទៀត

កណ្តាល: អគ្គិភ័យដែលបានឆាបឆេះ កាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំនុចភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយខូចខាតផ្ទះ១ខ្នង មានទំហំ ៨ម+១៦មប្រក់សង្កសី ជញ្ជំងសង្កសី សម្ភារ:ខូចខាតមានគ្រឿងទេស និងសម្ភារ:ផ្សេងៗទៀត ជី២២៥បាវ ស្រាបៀ គ្រប់មុខ ៤០០កេះ ប្រេងសាំង៥០កានប្រេងម៉ាស៊ូត ២០០កាន និងហ្គាស ធុងធំ ១ធុង។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គីសនីក្នុងផ្ទះ និងរាលមកដល់កំប៉ុងហ្គាសដែលនៅជិតនោះ។

ម្ចាស់ផ្ទះមានឈ្មោះ យ៉ង់ វិកុល ភេទប្រុស អាយុ ២៨ឆ្នាំ, ប្រពន្ធឈ្មោះ ភី ស្រីណាក់ អាយុ២៦ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ដោយមានការអន្តរាគមន៍ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលបង្កាពន្លត់អគ្គីភ័យ ស្រុក និងកម្លាំងការិយាល័យអគ្គិភ័យខេត្តកណ្ដាល បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០២គ្រឿង ទើបអាចពន្លត់ អគ្គិភ័យនេះរលត់ ទើបមិនបណ្ដាលឲ្យរាលដល់ផ្ទះនៅជិតខាង៕

//youtu.be/DwtHRrOHFLw

//youtu.be/pdOLSzWT59A

photo_2016-09-16_16-33-35

មតិយោបល់