ព្រៃវែងៈ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូម៉ាកហុងដានិច បើកលឿនខ្វះការប្រុងប្រយ័ត្ន បោលទៅបុកបង្គោសុវត្តិភាព រួចជ្រុលចង្កូតទៅបុកម៉ូតូម៉ាកនិចបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រៃវែង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ស្ថតិលើផ្លូវជាតិលេខ១១ នៅខាងមុខហាងចំការស្វាយភក្តី ភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ ហួន វ៉ាន់ណេត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកនិច។ ចំណែកជនបង្កមានឈ្មោះ យុទ្ធ វិច្ឆិកា ប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យហ៊ុនសែនកំពង់លាវ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សែនកំពង់លាវ រងរបួសធ្ងន់ម៉ូតូម៉ាកនិចសេរី ២០១៨ ពណ៌ខ្មៅ ផ្លាកលេខព្រៃវែង1L-4121។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ ព្រមទាំងរកឃើញកាំបិតចំនួន២ នៅក្នុងការបូបស្ពាយ រួចនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់