ព័ត៌មានជាតិ

សង្ស័យជាមន្ត្រីឥណទានដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតភ្លាមៗនៅស្រុក ភ្នំស្រួច

កំពុងស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០១៩ នៅលើផ្លូវថ្នល់ជាតិលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៦៣/៦៤ត្រង់ចំណុចភូមិក្រាំងខ្វាវ ឃុំគីរីវន្ត៍ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៤ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CP 2363 បើកបរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចខាងលើបានដួលនៅលើថ្នល់កៅស៊ូហើយត្រូវបានរថយន្តមិនស្គាល់ម៉ាកដែលបើកបញ្រ្ចាសទិសគ្នាបានកិនពីលើ
បណ្ដាលឲ្យអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ជនរងគ្រោះឈ្មោះ ធឿន ថាវភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរ។
ចំណែក រថយន្តពេលកិនរួចហើយបានបន្ថែមល្បឿនរត់គេចបាត់៕

មតិយោបល់