តាកែវៈ លោកវរសេនីយ៍ទោ មឿង សារុន អធិការស្រុកសំរោង បានប្រាប់ Post News ថា មានករណីប្រជាពលរដ្ឋប្រទះឃើញកាំភ្លើងខ្លី១ដើម នៅក្នុងវាលស្រែ កាលពីវេលាម៉ោង២និង២០នាទី រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្នុងភូមិទួលតាចិន ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
តាមការសន្និដ្ឋាន អាវុធនោះ អាចជ្រុះក្នុងពេលដែលជនខិលខូចមានបំណងធ្វើសកម្មភាពអី្វមួយ បច្ចុប្បន្ន អាវុធខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកសំរោងផងដែរ៕
មតិយោបល់