រដ្ឋាភិបាលទីក្រុងប៉េកាំងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដល់របប ដឹកនាំរបស់នាយករដ្ឋមន្ដ្រីឥណ្ឌាថ្មីលោក ណារេនត្រា ម័រឌី (Narendra Modi) ធ្វើឱ្យភាគីចិនដេកមិនលក់បក់មិនល្ហើយ។ លោកម័រ ឌី ទទួលបានជ័យជម្នះក្នុង ការបោះឆ្នោតកាលពីថ្ងៃទី១៦ ខែឧសភា ហើយលោកទទួលបានសារអបអរសាទរ ពីប្រធានាធិបតីអាមេរិក, នាយករដ្ឋ មន្ដ្រីជប៉ុន, ប្រធានាធិបតីរុស្ស៊ី ប៉ុន្ដែ លោកមិនទទួលបានសារអបអរសាទរពី ប្រទេសជាប់ព្រំដែនគ្នាគឺប្រទេសចិន នោះឡើយ ។ រហូតដល់លោកម័រឌី ស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៦ ខែឧសភា នាយករដ្ឋ មន្ដ្រីចិន លោកលី ឃើជាំង ផ្ញើសារជូន ពរ ចំណែកប្រធានាធិបតី លោកស៊ី ជីន ពីង មិនបានអើពើដល់ការជាប់ឆ្នោត របស់លោកម័រឌី នោះឡើយ ។
គេហទំព័រ ចិនបានផ្សព្វផ្សាយថា ចំណុច៣ដែលលោកម័រឌី ធ្វើឱ្យចិនព្រួយ បារម្ភ ហើយដកខ្លួនចេញពីគម្រោង បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ដ្រត្រី ភាគី ចិន-រុស្ស៊ី-ឥណ្ឌា ។
ចំណុចទី ១- ចិនព្រួយបារម្ភលោក ម័រឌី គាំទ្រដល់សម្ដេចសង្ឃដាយឡា ឡាំម៉ា ដោយសារធ្លាប់បានជួបគ្នាជា ច្រើននាពេលកន្លងមក ។ លើសពីនេះ ទៀត សម្ដេចសង្ឃតីបេ ដាយឡាឡាំម៉ា បានផ្ញើសារជូនពរលោកម័រឌី ផងដែរ ។ កាលពីរបបរបស់លោកម៉ាន់ មូហាន់ ស៊ីង បានអនុម័តគោលនយោបាយហាម ប្រាមជនជាតិចិនធ្វើសកម្មភាពនៅលើ ទឹកដីឥណ្ឌាក្នុងគោលដៅប្រឆាំងនឹងរដ្ឋា ភិបាលចិន ។
ទី២- លោកម័រឌី ជាបុគ្គលដែល មានជំនឿសាសនាហិណ្ឌូ ជាបុគ្គលជាតិ និយម ហើយមានទស្សនៈប្រឆាំងទៅនឹង អ្នកកាន់សាសនាអ៊ិធស្លាមនៅក្នុងប្រទេសឥណ្ឌា ។
ចំណុចទី ៣- លោកម័រឌី មានទស្សនៈ សេដ្ឋកិច្ចដើរតាមទីផ្សារសេរី ទាំងនោះ ដែលធ្វើឱ្យឥណ្ឌាកាន់តែខិតទៅកៀក អាមេរិកជាងប្រទេសចិន ហើយអាចនឹង បោះបង់ចិនបន្ដិចម្ដង ហើយបើទោះ ប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច ល្អប្រសើរនឹងគ្នារយៈពេលកន្លងមក ៕
មតិយោបល់