ព័ត៌មានជាតិ

ហុងដា ពន្លះសាំយ៉ុង ផ្ដាច់ជីវិតបុរសម្នាក់

បន្ទាយមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នារថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលម៉ោង ៣និង ០៥នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខសាលាវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាក ហុងដា វេវ ពណ៌ ខៅ ពាក់ស្លាកលេខ ប.ប1ខ ៨៤៨០ អ្នកបើកបរឈ្មោះ ហន ចំរ៉ុង ប្រុស ២៩ឆ្នាំ នៅភូមិវត្តចែង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះដល់កន្លែងកើតហេតុ បានឡើងជែងរថយន្តដែលបើកពីមុខ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ប្រភេទទេសចរណ៍ ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង1A 8749 ធ្វើដំណើរច្រាស់ទិសគ្នា ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់៕

មតិយោបល់