ព័ត៌មានជាតិ

Update៖ រកឃើញហើយសាកសពបុរសម្នាក់ ត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃមុន

កំពង់ឆ្នាំង: នៅវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បុរសម្នាក់ទៅកាប់ឫស្សីបានហើយ រួចហែលឆ្លងត្រឡប់មកផ្ទះវិញ ក៏ត្រូវទឹកកួចបណ្តាលឲ្យបាត់ខ្លួន ត្រូវប្រទះឃើញសាកសពហើយ ស្ថិតនៅភូមិតាកាប ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សាកសពជនរងគ្រោះឈ្មោះ ទេព បឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមរំលឹកថា៖ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ជនរងគ្រោះបានហែលឆ្លងទឹក ទៅកាប់ឫស្សីនៅត្រើយម្ខាងទៀត លុះពេលកាប់បានហើយ ក៏ចុះទឹកហែលឆ្លងត្រឡប់មកផ្ទះវិញ ប៉ុន្តែជាអកុសលត្រូវទឹកកួចយកទៅបាត់ទើបនឹងរកសាកសពឃើញ៕

មតិយោបល់