ព័ត៌មានកីឡា

Barcelona មិនដើរតាមគន្លង Real Madrid

ក្រុម Barcelona ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជើងទី២ Copa dey Rey នេះ ដោយអាចវាយបកយកឈ្នះក្រុម​ Espanyol វិញ ក្នុងលទ្ធផល ២-០ បន្តឡើងទៅ​កាន់វគ្គបន្ទាប់ទៀត។

ថ្វីបើកាលពីជើងទី១ ក្រុម Barcelona បានរងបរាជ័យ ក្រោមស្នាដៃក្រុម Espanyol ១-០ ក៍ដោយ តែក្រុម Barcelona អាចវាយបកយកឈ្នះក្រុម Espanyol នៅជើងទី២នេះ ក្នុងលទ្ធផល ២-០ វិញ ដែលផ្ទុយពី Real Madrid ឈ្នះជើងទី១ នៅដី Leganes បែរជាមកចាញ់ក្នុងទឹកដីខ្លួនឯងវិញនោះ។ ជាក់ស្តែងណាស់ ២គ្រាប់របស់ក្រុម Barcelona សុទ្ធសឹងរកបាននៅតង់ទី១ទាំង​អស់ ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Luis Suarez នៅនាទីទី៩ និងខ្សែប្រយុទ្ធ អាហ្សង់ទីន Lionel Messi នៅនាទីទី២៥។

ដូច្នេះហើយ ក្រុម Barcelona បានឡើងទៅការពារពាន Copa dey Rey ក្នុងឆ្នាំនេះទៀត ស្របពេលដែលក្រុមជាគូប្រជែងយ៉ាងសំខាន់បំផុត Real Madrid បានជ្រុះចេញ ពីពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញមួយនេះហើយ។

https://www.youtube.com/watch?v=pefGcGvkStI

មតិយោបល់