ភ្នំពេញៈ ស្ត្រីវ័យ៣១ឆ្នាំ បានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិតចោលប្តីនិងកូនប្រុសស្រី២នាក់នៅក្នុងបន្ទុក តែមិនបានសម្រេច សង្ស័យមានទំនាស់ក្នុងគ្រួសារតិចតួច។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហុក ស្រីមុំ អាយុ៣១ឆ្នាំ មុខរបនៅផ្ទះ មានស្រុកកំណើតភូមិតាប៉ាវ ឃុំតាប៉ាវបំពេញ ស្រុកអង្គពពេល ខេត្តកំពង់ចាម។ ចំណែកប្តីមានឈ្មោះ អ៊ុង ដារិទ្ធ អាយុ៣៤ឆ្នាំ បង្វឹកកីឡាក្បាច់គុណល្បុក្កតោ។
មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជូនកូនប្រុសអាយុ៧ឆ្នាំទៅសាលារៀន ហើយក៏ត្រឡប់មកផ្ទះវិញ ដោយបានឲ្យកូនស្រីអាយុ១ឆ្នាំឲ្យទៅប្តី ហើយក៏ដើរចូលទៅក្នុងបន្ទប់មួយសន្ទុះក្រោយមកស្រាប់តែឮសូសម្លេងប្តីស្ត្រីរងគ្រោះស្រែកឲ្យអ្នកជិតខាងជួយថាប្រពន្ធគាត់ចងកសម្លាប់ខ្លួន។
លោក អ៊ុង ដារិទ្ធ ត្រូវជាប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃ២៤គាត់បានចេញពីផ្ទះទៅជួបនិងមិត្តភក្តិនៅខាងក្រៅផ្ទះនៅម្តុំដេអិន ដើម្បីជជែកការងាររឿងដីធ្លីរហូតមមកដល់ម៉ោង១២យប់ទើបត្រឡប់មកផ្ទះវិញនៅពេលមកដល់ប្រពន្ធរបស់គាត់ស្តីបន្តោសឲ្យគាត់មួយម៉ាត់ពីម៉ាត់ក៏ចូលសម្រាកទៅ។ ចាប់ពីពេលនោះមក ប្រពន្ធនិងគាត់មិនបាននិយាយស្តីនិងគ្នាទេ។ លុះនៅព្រឹកថ្ងៃកើតហេតុ ប្រពន្ធរបស់គាត់បានជូនកូនទៅសាលារៀនពេលត្រឡប់មកវិញប្រពន្ធគាត់បានឲ្យកូនស្រីអាយុ១ឆ្នាំមកឲ្យគាត់ហើយប្រាប់ថាមើលកូន ហើយក៏ដើរចូលទៅក្នុងបន្ទប់។ ក្រោយមកកូនស្រីគាត់ក៏យំឃ្លានបៅ គាត់ក៏ស្រែកហៅប្រពន្ធ តែមិនឮសូរឆ្លើយ ពេលនោះកូនយំកាន់តែខ្លាំងគាត់ក៏ទៅគោះទ្វារតែជាប់គន្លឹះ ហើយគាត់ក៏វាយជញ្ជាំក្តាកុងប្លាកកេ ស្រាប់តែឃើញប្រពន្ធគាត់យកក្រម៉ាចំនួន២ចងកសម្លាប់ខ្លួនឃើញដូច្នេះគាត់ក៏ស្ទុះទៅលើកប្រពន្ធដាក់មកលើគ្រែហើយក៏ហៅម៉ូតូរ៉ឺម៉កកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ ប៉ុន្តែលោកគ្រួពេទ្យបានប្រាប់ថាសង្ឃឹមរស់តិចណាស់៕
មតិយោបល់