ព័ត៌មានជាតិ

បាត់ទាំងទូកនិងម៉ាស៊ីន២គ្រឿងរយះពេល២ខែត្រូវម្ចាស់រកឃើញវិញ

ព្រៃវែង: នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ មានករណីរកឃើញម៉ាស៊ីនទូក ដែលបាត់កាលពីថ្ងៃទី១ខែសីហា ឆ្នាំ២០២១ ទូកដាក់មង និងម៉ាស៊ីនសាំង ហ៊ីណូតា18 សេះ ចំនួន 02 គ្រឿងនិងទូកស្មាច់2គ្រឿង មានបណ្តោយ8,1តឹក ទូកទី2 7,2មបាត់នៅ ភូមិអន្លុងទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិរៀង ខេត្តព្រៃវែង
ដល់ថ្ងៃទី 12 ខែតុលាឆ្នាំ 2021 ម្ចាស់ទូកទាំង 2 នាក់ បានជិះទូករកឃើញ នៅចំណុច ក្បែរទួលចាក់សំរាម ស្ថិតនៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ។
ម្ចាស់ទូក1-ឈ្មោះ សំណាង វុទ្ធី ប្រុស អាយុ32 ឆ្នាំ។
2- ឈ្មះ អ៊ុយ សំភាស់ អាយុ 36ឆ្នាំ។រស់នៅភូមិឃុំខាងលើ ។
ចំណែកជនសង្ស័យមាន-ឈ្មោះ វឿន វាត ភេទប្រុស អាយុ 30 ឆ្នាំនៅភូមិបារាយណ៍កើត បានកំពុង់យកម៉ាស៊ីនទូកមកដាក់ទូករបស់ខ្លួនប្រើ ប្រាស់ លើមុខបរនេសាតត្រី នៅចំណុចវាលចាក់សំរាមម្ចាស់ទូកទាំង 02 នាក់ក៏បានឃើញហើយស្គាល់ថាជារបស់ខ្លួន បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ជួយអន្តរាគមន៍ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី តាមការសារភាពរបស់ជនសង្ស័យ ឈ្មោះ វឿន វាត បានសារភាពថា ខ្លួនពិតជាបានលួចទូកខាងលើនេះពិតប្រាកដមែន ជាមួយពូរបស់ខ្លួនម្នាក់ទៀតឈ្មោះ វ៉ន ភៀង ប្រុសអាយុប្រហែល 40 ឆ្នាំ (គេចខ្លួនបាត់ ) ។
ចំណែកវត្ថុតាង ម៉ាស៊ីន 01 គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបារាយណ៍ និងសំបកទូកពីរទៀត ជនសង្ស័យបានពន្លេចទុកក្នុងទឹក និងម៉ាស៊ីនមួយគ្រឿងទៀត ទុកនៅឯផ្ទះ

សំណូមពររបស់អ្នករងគ្រោះទាំងពីរ សុំមិនប្ដឹងផ្ដល់ ដោយឃើញជនសង្ស័យមានជីវភាពក្រីក្រលំបាក ។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ័ក្រុងកំពុងធ្វើឯកសារតាមនិតិវិធី៕

 

មតិយោបល់