ព័ត៌មានជាតិ

មុននេះបន្តិច សមត្ថកិច្ចកម្ពុជា ចុះឃាត់ខ្លួនជនជាតិចិន៥០នាក់ ពាក់ពន្ធ័ករណីឆបោកនិងចាប់ជំរិតតាមប្រព័ន្ធ VOIP

ភ្នំពេញ: មុននេះបន្តិច សមត្ថកិច្ចនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីសរុបចំនួន៥០នាក់ ក្នុងនោះមានស្រី៧នាក់ ពាក់ពន្ធ័នឹងករណីឆបោកនិងជំរិតតាមប្រព័ន្ធ VOIP ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងខណ្ឌចម្ការមន ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

//youtu.be/rYSwc3RhotI

//youtu.be/lREUSp_SWw0

មតិយោបល់