ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ជក់ហើយ ​ជួញទៀត..

ពោធិ៍សាត់: ​បុរសម្នាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ខុសច្បាប់ ដែលប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃ​២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហមបំបែកជា៤ ភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជន​សង្ស័យមានឈ្មោះ សម្បត្តិ ថាវ៉ន ហៅ​ង៉ែត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកវត្ថុតាង ដែលចាប់យកបាន រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន​២ កញ្ចប់តូច​ ទូរសព្ទដៃ​១ កាំបិត​​១ ម៉ូតូ​ចំនួន១គ្រឿង ម៉ាកទ្រីមសង់​សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសុំណុំរឿង រួចបញ្ជូនជនសង្ស័យទៅតុលាការ៕


មតិយោបល់