ព័ត៌មានជាតិ

បុរសជនជាតិអាមេរិចកាំងម្នាក់ជិះម៉ូតូដួលខ្លួនឯងរងរបួស

កោះកុង: ​នៅវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី០១ខែកុម្ភ:​ ឆ្នាំ២០១៩ មានករណីគ្រោះចរាចរណ៍ជនរងគ្រោះជិះម៉ូតូដួលដេាយខ្លួនឯងបណ្តាលឲ្យរងរបួសត្រូវបញ្ជូនទៅមន្ទីពេទ្យ។

ជនរងគ្រោះឈ្មោះ James Miller ភេទប្រុសអាយុ៦៣ឆ្នាំជនជាតិអាមេរិចកាំងស្នាក់នៅទីរួមខេត្តកោះកុង​ជិះម៉ូតូម៉ាកC125ពណ៌ខ្មៅស្លាកលេខកោះកុង1A25-20 ជនរងគ្រោះមិនបានយកវីហ្សានិងលិខិតឆ្លងដែនដាក់ជាប់ខ្លួនទេ។

តាមព័ត៌មានឲ្យដឹងថា​ ជនរងគ្រោះជិះមកដល់ចំណុចលេាកយាយម៉ៅស្ទឹងកាយ៉ាងដោយផ្លូវកេាងរអិលក្រួសក្រហមដួលរងរបួសរលាត់ដាច់៤កន្លែង។

បច្ចុប្បន្នជនរងគ្រោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកោះកុងចំណែកម៉ូតូជនរងគ្រោះបានផ្ញេីរទុកនៅ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំឬស្សីជ្រុំ ៕

មតិយោបល់