Post News Media ព័ត៌មានជាតិ នោះ! លើកនេះមា...

នោះ! លើកនេះមានទាំងប្រុស ទាំងស្រីហ្មង ដកហូតបាន២៩កញ្ចប់!

ភ្នំពេញ: កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ បានប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ដែលសម្ងំពពាក់ពពូនគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យឃាត់សួរនាំឆែកឆេររកឃើញគ្រឿងញៀន ២៩កញ្ចប់ (២៦កញ្ចប់​តូច ៣កញ្ចប់​ធំ) ។

ការឃាត់ខ្លួនខាងលើនេះកាលពីវេលាម៉ោង​១និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវមាត់ទន្លេខាងក្រោម ចន្លោះ​ស្ពាននាគភ្លោះ​ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​​ ។

មន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា​ មុនពេលចុះបង្ក្រាបកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះល្បាតតាមមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញជនសង្សយ័ក្មេងចាស់ប្រុសស្រី៥នាក់ដែលសម្ងំពពាក់ពពូនគ្នា ក្រោមចន្លោះស្ពាននាគភ្លោះ ជិតណាហ្គាវើល ដោយមានការសង្ស័យក៏បានចុះទៅឃាត់ដើម្បីសាកសួរ​ រួចក៏ធ្វើការឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក)​ ចំនួន​ ២៩កញ្ចប់ (ក្នុងនោះមាន ២៦កញ្ចប់​តូច និង ៣កញ្ចប់​ធំ) និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។ សមត្ថកិច្ចក៏បានដកហូតថ្នាំញៀន ៣កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យក្មេងចាស់ប្រុសស្រីទាំង៥នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីកសាងសំណុំ​ចាត់ការតាមនិតីវិធីច្បាប់៕