កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយម៉ូតូបើកឆ្លងផ្លូវ មិនប្រុងប្រយ័ត្ន ត្រូវរថយន្តបើកបុកចំពាក់កណ្តាលពេញទំហឹង ស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅ ថ្ងៃច័ន្ទ១៣ កើតខែមាឃ ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០យប់ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣៦-៣៧ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលចរាចរណ៍អោយដឹងថា បង្កឡើងដោយសារម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-2979 ឈ្មោះ ហៀវ សុគុន្ធវឌ្ឍន៍ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ រកាកោង ឃុំរការកោង១ស្រុកមុខកំពូល ខេត្តកណ្ដាល ធ្វើដំណើរ ឆ្លងផ្លូវពីកើតទៅលិច បណ្ដាលអោយរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-4975 អ្នកបើកបរ (រត់គេចបាត់) ដែលធ្វើដំណើរពីត្បូងទៅជើង ហើយបានមកបុកម៉ូតូ ដែលដើរឆ្លងផ្លូវខាងលើបណ្ដាលអោយស្លាប់ នៅកន្លែងកើតហេតុ។
មូលហេតុ ដោយម៉ូតូធ្វើរដំណើរ ឆ្លងផ្លូវ ពីកើតទៅលិចបណ្ដាលអោយរថយន្តទៅបុក។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង និងយក រថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
សេចក្ដីសន្និដ្ឋាន ដោយអ្នកបើកបរម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តបើកបរលឿនក្នុងទីប្រជុំជន៕
មតិយោបល់