កំពង់ធំៈ លោកវរសេនីយ៍ត្រី-វ៉ន សុភ័ណ អធិការរងស្រុកស្ទោង ទទួលផ្នែកព្រហ្មទណ្ឌបានប្រាប់ Post Newsថា មានការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ពន្ធ័ករណីលួចអាំភ្លី របស់ប្រជាពលរដ្ឋ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ ទី១មានឈ្មោះ ចាន់ណា ចាន់ណុក ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិ បេង ឃុំបន្ទាយស្ទោង (ជាអ្នកឡើងទៅយកអាំភ្លី) ,ទី២ ឈ្មោះ អាន សុភីន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅឃុំន្ទាយស្ទោង (ជាអ្នកចាំម៉ូតូ) , ទី៣ឈ្មោះ ឃាត ខៃ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិបេង ឃុំបន្ទាយស្ទោង (ជាអ្នកឡើងទៅយកអាំភ្លី) និងទី៤ឈ្មោះ ជីន ឃីម ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅភូមិបេង ឃុំបន្ទាយស្ទោង (ជាអ្នកចាំម៉ូតូ)។
ចំណែកជនរងគ្រោះមានឈ្មោះ ទួន ដាំ ភេទប្រុស អាយុ៦៨ឆ្នាំ ស្នាក់នៅភូមិបេង ឃុំបន្ទាយស្ទោង ជាតំណាងគណៈកម្មការវត្តបន្ទាយស្ទោង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់