ព្រះសីហនុៈ យោងតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានឲ្តដឹងថា នៅវេលាម៉ោងជាង៩និង៣០ព្រឹកថ្ងៃទី២០ កញ្ញា នេះ ក្មេងស្រីរងគ្រោះ ដែលបាត់ខ្លួនពេញមួយយប់ ក្រោយពីលង់ទឹកសមុទ្រនៅឆ្នេរកន្ទុយនាគជិតឆ្នេរសុខាកាលពីព្រលប់ម្សិលមិញ សមត្ថកិច្ចបានរកសពឃើញហើយ។
សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃ១៩ កញ្ញា ២០១៦ ក្មេងប្រុសស្រីអាយុពី៩ឆ្នាំដល់១២ឆ្នាំ ចំនួន៣នាក់ បានលង់ទឹកសមុទ្រ ពេលពួកគេនាំគ្នាមុជទឹកនៅឆ្នេរកន្ទុយនាគ បន្ទាប់មកជីតាពួកគេអាយុ៥៣ឆ្នាំបានព្យាយាមចុះទៅជួយស្រង់រួចក៏លង់ទឹកទាំង៣នាក់នោះដែរ តែជួយបានតែ២នាក់ និងបាត់ខ្លួន១នាក់។
ក្រោយកើតហេតុអាក្រក់នេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានជួយសង្គ្រោះស្រង់យកបានតែជីតានិងក្មេង២នាក់ទៀតតែប៉ុណ្ណោះ ចំណែកក្មេងស្រីអាយុ៩ឆ្នាំរូបនេះ ត្រូវទឹករលកគួចយកទៅបាត់រកមិនឃើញ រហូតដល់ស្លាប់បាត់បង់ជីវិត៕
មតិយោបល់