ព័ត៌មានជាតិ

ជិះទូកទៅលើក លបក្តាម ត្រូវរន្ទះបាញ់ស្លាប់ទាំងនៅលើទូកមួយរំពេច..

កោះកុង: លោកអធិការរងស្រុកស្រែអំបិល បានប្រាប់Post Newsថា មានករណីរន្ទះបាញ់ចំបុរសម្នាក់ដែលកំពុងជិះលើទូក បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី២៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចព្រែកពយពេច ក្នុងភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សពជនរងគ្រោះ​ឈ្មោះ​ សិង្ហ​ ហឿន ភេទប្រុស ​អាយុ៤៩ឆ្នាំ មុខរបរនេសាទនិងជាអនុប្រធានប្រជាការពារ ស្នាក់នៅភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅលើទូក ខណ:​ពេលបើកទូកទៅលើក លប ក្តាមពេលមេឃកំពុងភ្លៀង ជាមួយកូន២នាក់។

បច្ចុប្បន្នសាកសព​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់