ភ្នំពេញៈ អ្នកលេងកណ្តាប់ដៃ រឿង សោភ័ណ្ឌ បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គោជល់វគ្គ៤ របស់ CNC កាលពីយប់ម្សិលមិញ តាមរយៈការផ្តួលរាមច្បង ពេជ្រ សីហា ឲ្យសន្លប់ត្រឹមដើមទឹកទី២។
ការប្រកួតនៅទឹកទី១ សោភ័ណ្ឌ បានត្រឹមជន្លជើង និងប្តូរដៃតិចតួចប៉ុណ្ណោះ ខណៈសីហា ដាយរិកសងវិញបានច្រើនគួរសម។ ឈានដល់ទឹកទី២ ភាពភ្ញាក់ផ្អើលបានកើតឡើងដោយសិស្សគុណក្លឹបមកុដរាជសីបានមាត់ជន្លដៃរហូតសីហាភ្លេចខ្លួន ក៏ទាត់កាប់ចានសំដៅកញ្ចឹងករ បណ្តាលឲ្យសន្លប់ក្រោកលែងរួចតែម្តង។
ជ័យជម្នះនេះ ធ្វើឲ្យសោភ័ណ្ឌក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គោជល់វគ្គ៤ អមដោយប្រាក់រង្វាន់ ៥០០០ដុល្លារ ខណៈ ពេជ្រ សីហា លេខ២ទទួលបាន ២៥០០ដុល្លារ។ ចំណែកជ័យលេភីលេខ៣បានទៅ កីឡាករឡាវ ធុតសរ៉ភុន អមដោយទឹកប្រាក់ ១៥០០ដុល្លារ និងលេខ៤ ឡុង សុភី បាន១០០០ដុល្លារ៕
https://www.youtube.com/watch?v=FvMOA9_vQzg
មតិយោបល់