ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់ ១៣,៥០០ដុល្លារ និង ៣០លានរៀល

តាកែវៈ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១និង១៥នាទីព្រឹក ស្ថិតចំណុចភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលគាស់ផ្ទះប្រជាពលរដ្ឋឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិអង្គរគគី ឃុំពពេល យកអស់សម្ភារៈរួមមាន៖
ខ្សែកពេជ្រមួយខ្សែតម្លៃ 1,500ដុល្លារ, ខ្សែកមាសមួយដំឡឹង,ខ្សែដៃពេជ្រមួយខ្សែតម្លៃ 4,000 ដុល្លារ,ចិញ្ចៀនពេជ្រតម្លៃ 5,000 ដុល្លារ,ខ្សែកខ្សែដៃផ្លាកទីន 1ដំឡឹង,ប្រាក់រៀល 30លានរៀល,ប្រាក់ដុល្លារ 3,000 ដុល្លារ,សរុបជាទឹកប្រាក់ 13,500ដុល្លារប្រាក់រៀល 30លានរៀល រួចគេចខ្លួនបាត់ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជាពីលោកស្នងការនិងដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព កំណត់បានមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រាវអែម ឃុំពពេល ក្រោយពីកំណត់បានមុខសញ្ញានិងភិនភាគនៅម៉ោង៦ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡុង តុលា នៅចំណុចភូមិម្រុំ ឃុំតាភេម មកសាកសួរតែជនសង្ស័យបានបដិសេធន៍។ ប៉ុន្តែផ្អែកតាមការពិនិត្យរូបភាពក្នុងកាម៉ារាសុវត្ថិភាព និងរូបភាពជាក់ស្តែងរបស់ជនសង្ស័យគឺ មានភិនភាគស្លាកស្នាមស្នាមសាក់ស្នាមរបួស និងខោអាវដែលសមត្ថកិច្ចដកហូតពីមុខបន្ទប់ស្នាក់នៅរបស់ជនសង្ស័យគឺ មានភាពស៊ីចង្វាក់គ្នាពិតៗតែម្ដង។

សេចក្ដីសន្និដ្ឋាន៖
-ផ្អែកតាមពាក្យបណ្ដឹងកំណត់ហេតុបណ្ដឹងរបស់ជនរងគ្រោះទាំងពីរករណី។
-ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ។
-ផ្អែកតាមវត្ថុតាងដែលយើងចាប់យកបាន។
-ផ្អែកតាមរូបភាពកាមេរ៉ាដែលយើងពិនិត្យឃើញ
-ផ្អែកតាមស្លាកស្នាមលើខ្លួនជនសង្ស័យ។
-ផ្អែកតាមការឆែកឆេរផ្ទះជនសង្ស័យ។
-ផ្អែកតាមវត្ថុតាង ipat ដែលសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនដកហូត បានពីជនសង្ស័យកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយជនរងគ្រោះទទួលស្គាល់ថា ipad នេះពិតជារបស់ខ្លួនដែលចោរគាស់ផ្ទះយក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២
សូមសន្និដ្ឋានថា ជនសង្ស័យឈ្មោះ ឡុង តុលា ពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់គាស់ផ្ទះជនរងគ្រោះឈ្មោះ ហេង សុភ័ក្រ្ត ពិតប្រាកដមែនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៕

មតិយោបល់