ព័ត៌មានជាតិ

ងងុយមួយភាំង បុករះចូលស្ថានីយ៍ប្រេងរបស់ឈ្មោះ សូ សាវឿន ខ្ទេចរថយន្ត១គ្រឿង

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តហ្វុយហ្សូមួយគ្រឿង បើកបរក្នុងល្បឿនលឿនងងុយមួយភាំង រេចង្កូតបុករះរថយន្តដែលចតស្ងៀមនៅក្នុងស្ថានីយ៍ប្រេងរបស់ឈ្មោះ សូសាវឿន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ៣ ឃុំត្រពាំងច្រេស លើកំណាត់ផ្លូវជាតិ៧៨ ស្រុកកូនមុំ ខេត្តរតនគិរី។

រថយន្តដែលបង្កនេះ ម៉ាកហ្វុយហ្សូ ពណ៌ខៀវ ពាក់ស្លាកលេខ 3A-1647 មូលហេតុបណ្តាលមកពីការបើកបរក្នុងស្ថានភាពងងុយដេក តែសំណាងមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ និងវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់