ព័ត៌មានជាតិ

រដ្ឋាភិបាល​ហ្វីលីពីន​ជួយ​ពលរដ្ឋ​ទប់ស្កាត់​ខ្យល់ព្យុះ​បាន​យ៉ាង​ប្រសើរ​

​ព្យុះ Hagupit ដែល​បាន​វាយប្រហារ ភាគ​ខាងកើត​ប្រទេស​ហ្វីលីពីន​បណ្ដាល ឱ្យ​មាន​អ្នកស្លាប់​ដល់​ទៅ​២៧​នាក់​ភាគ ច្រើន​ស្លាប់​ដោយសារ​លង់ទឹក​គិត​មកដល់ ថ្ងៃទី​៩​ធ្នូ ស្ថិត​នៅក្នុង​ស្រុក Borongan ខេត្ដ​សា​ម៉ា ។ បើ​ទោះបី​មាន​អ្នកស្លាប់ ដល់​ទៅ​២៧​នាក់​ប៉ុន្ដែ​នេះ​ជា​ជោគជ័យ មួយ​សម្រាប់​រដ្ឋាភិបាល​ហ្វីលីពីន​ដែល បាន​ទប់ស្កាត់​ការខូចខាត​ទ្រព្យសម្បត្ដិ និង​អាយុជីវិត​បាន​យ៉ាង​ប្រសើរ​ព្យុះ Hagupit មាន​កម្លាំង​បំផ្លាញ​ប្រ​ហាក់ ប្រហែល​ខ្យល់ព្យុះ​ហេ​យ៉ាន់ ប៉ុន្ដែ​ដោយ សារ​រដ្ឋាភិបាល​មាន​វិធានការ​បង្ការ​ជា មុន​ទើប​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ថយចុះ​យ៉ាង ច្រើន ។​
​មកទល់​ពេល​នេះ​រដ្ឋាភិបាល​ហ្វីលី ពី​ន​កំពុង​ជម្រុញ​ឱ្យ​រៀបចំ​សណ្ដាប់ធ្នាប់ ឡើង​វិញ​នៅពេលដែល​ព្យុះ​ឆ្លង​ផុត ។ រដ្ឋាភិបាល​មិន​ទាន់​អាច​ប៉ាន់ស្មាន​ពី​ចំនួន ខូចខាត​ទ្រព្យសម្បត្ដិ​នោះឡើយ ។
​នៅពេល​នេះ​ព្យុះ Hagupit កំពុងតែ បោកបក់​ទៅកាន់​សមុទ្រ​ចិន​ភាគ​ខាង ត្បូង​ហើយ​អាច​បង្ក​ផលប៉ះពាល់​មួយ ចំនួន​ដល់​ប្រទេស​ជិតខាង​ក្នុង​នោះ​មាន វៀតណាម ជាដើម ។ ក្រសួង​គ្រប់គ្រង កាត់បន្ថយ​គ្រោះមហន្ដរាយ​វៀតណាម បាន​ត្រៀម​លក្ខណៈ​ទប់ទល់​នឹង​ព្យុះ​Hagupit ដែល​អាច​ចូល​មក​ដល់​ដែនសមុទ្រ វៀតណាម​នៅ​ថ្ងៃទី​៩​ធ្នូ​នេះ ៕

Philipin

មតិយោបល់