ព័ត៌មានជាតិ

First News៖ មានអគ្គិភ័យកំពុងឆាបឆេះ នៅម្តុំស្ពានព្រែកសំរោង

កណ្តាល: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅតាមបណ្តោយផ្លូវលេខ១១៥ ម្តុំស្ពានព្រែកសំរោងឡើងមកតាខ្មៅវិញ ទល់មុខក្លឹបហាត់ប្រាណយីហោ ជាយក្រុង ក្នុងខេត្តកណ្តាល ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ហើយខណ:នេះសមត្ថកិច្ចកំពុងតែចេញអន្តរាគមន៍ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់