ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញក្មេងប្រុសម្នាក់ លង់ទឹកស្រះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតនៅចំណុចស្រះទឹក ចម្ងាយ៥ម៉ែត្រ ពីខាងលិចផ្ទះឪពុកជនរងគ្រោះ ស្ថិតនៅភូមិគ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងគ្រោះមានឈ្មោះ តូម៉ា សីហា ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ ង៉ោល តូម៉ា បានលង់ទឹកស្រះ ជម្រៅ២ម៉ែត្រ បណ្តាលឲ្យស្លាប់ មូលហេតុ ទៅដាក់បង្កៃត្រី រអិលជើងធ្លាក់ចូលស្រះ ពេលឪពុកម្តាយមិននៅផ្ទះ៕
មតិយោបល់