សៀមរាបៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីវេលាម៉ោង៧និង០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ មានករណីឃាតកម្មមួយកេីតឡេីងនៅភូមិរាជជន្ទល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញបានចុះពិនិត្យ ស្រាវជ្រាវនិងបើកការស៊ើបអង្កេតជុំវិញករណីនេះ ។
ជនរងគ្រោះឈ្មោះ សឿយ អឿយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ: មិនពិតប្រាកកដ មានទីលំនៅភូមិទឹកថ្លា ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញស្ថានភាពសពដេកស្លាប់ផ្ងាពោះ ពាក់អាវយឺតដៃវែងពណ៍ប្រផេះ ស្លៀកខោយឺជើងខ្លី ពណ៍ខ្មៅឆ្នូតខៀវ ។ ស្លាកស្នាមនៅលើសាកសពមានស្នាមបែករយាសក្បាលផ្នែកខាងក្រោយ មានឈាមហូចេញពីច្រមុះ និងមានស្នាមដាច់រលាតត្រង់ថ្ងាស់ (ស្នាមអូស)។
សមត្ថកិច្ចបានស្រាវជ្រាវរកឃេីញវត្ថុតាងមួយចំនួនរួមមាន : ដំបងឈើជ្រុងទំហំ ៥សង់ទីម៉ែត្រ ៤ជ្រុង ប្រវែង ១៣៨សង់ទីម៉ែត្រ, មួកសាច់ក្រណាត់ប៉ារ៉ាប្រឡាក់ឈាម១ ស្បែកជើងពណ៌លឿង ចំនួន ១គូ ។
ក្រោយកិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះ នៅវេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុកចាប់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សូយ បាននៅចំណុចក្បែសាលាឆទាន ភូមិរលំ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ផាន់ សូយ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឈើជ្រុងដែលសមត្ថកិច្ចនគរបានធ្វើការចាប់យក វាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយអូសយកទៅក្បែមាត់ស្រះក្រោយផ្ទះដោយឃើញជនរងគ្រោះនៅមានដង្ហើម ខ្លួនក៏អូសជនរងគ្រោះមកទុកក្បែផ្ទះវិញ ហើយគេចខ្លួនតែម្តង ។ ចំណែកមូលហេតុដែលនាំឲ្យរូបគេធ្វើបែបនេះ ដោយសារនៅល្ងាចកើតហេតុខ្លួន និងជនរងគ្រោះ មានទំនាស់និងគ្នារឿងធ្វើម្ហូប ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

មតិយោបល់