រតនគិរីៈ លោកអធិការរងស្រុកកូនមុំ បានប្រាប់ Post News ថា មានករណីស្ត្រីម្នាក់បានស្លាប់ ដោយសារប្តីកាប់ដើមឈើរលំមកសង្កត់លើប្រពន្ធស្លាប់ ភ្លាមៗនៅកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៣០រសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅភូមិប្រាំឃុំត្រពាំងច្រេស ចំណុចអូរល្អះតូច ស្រុកកូនមុំ ខេត្តរតនគិរី។
ប្តីឈ្មោះ នួន អាយុ២៤ឆ្នាំ រស់នៅភូមិខាងលើ បានកាប់ដើមឈើ មិនបានមើលប្រពន្ធឈរក្បែរ ពេលឈើរលំមកលើប្រពន្ធ ទើបដឹងថា គាត់ស្លាប់បាត់ទៅហើយ។ ជនរងគ្រោះឈ្មោះ ម៉េង រឹម អាយុ២១ឆ្នាំ។
សាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់